khmer eng
  • គណៈប្រតិភូគណៈកម្មការទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាពគូលែន និងមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា
     
    ចែករំលែក ៖

    នាថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុម បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿង ឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ចែកជូនវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន ស្រុកគូលែន និងមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

    លោកជំទាវប្រធានគណៈប្រតិភូ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីបារម្ភ និងការយកចិត្តទុក្ខដាក់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះវីរកងទ័ពទាំងអស់ដែលកំពុងសម្រាកទទួលការព្យាបាល។

    ក្នុងឱកាសទិវាអបអរសាទរខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា ថ្ងៃកំណេីតទី២ របស់យេីងទាំងអស់គ្នា លោកជំទាវប្រធាន បានរំលឹកការចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលីជីវិត ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជាវាលពិឃាតមកកម្ពុជាពោរពេញដោយសន្តិភាព និងការអភិវឌ្ឍ។

    ជាងនេះទៀត លោកជំទាវប្រធាន បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ និងសម្តែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា ឈរជើងការពារជាតិមាតុភូមិ និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សៀម ព្រមទាំងជូនពរឱ្យបងប្អូនវីរកងទ័ពទាំងអស់ឆាប់បានជាសះស្បើយពីរបួស និងជំងឺ បានវិលត្រឡប់ទៅជួបជុំវីរយុទ្ធមិត្តនៅអង្គភាព និងក្រុមគ្រួសារនៅលំនៅដ្ឋានវិញ។

    រួមជាមួយសម្ភារ ម្ហូបអាហារ ថវិកា ដែលបានចែកជូនបងប្អូនវីរកងទ័ពគ្រប់ៗរូបកំពុងសម្រាកព្យាបាល និងក្រុមគ្រូពេទ្យលោកជំទាវប្រធានក៏បានឧបត្ថម្ភថវិកាមួយចំនួនបន្ថែមជូនមណ្ឌលសុខភាពគូលែន និងមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ផងដែរ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ